បន្ទាយមានជ័យ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យចំនួនប្រុស ស្រី៤នាក់ទៅតុលាការនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានមួយដឹងថា÷ក្នុងកិច្ចប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបនៅចំណុចផ្លូវលំ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះ ផន សំហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ ២.ឈ្មោះ គៀប ឡៃហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ និងដកបានវត្ថុតាងក្បាលផតខេ(POD K)ចំនួន០៥កញ្ចប់វេចខ្ចប់រួច និងទូរសព្ទ័ដៃចំនួន១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់ឲ្យដឹងថា÷ក្រោយពីសួរចម្លើយជនសង្ស័យខាងលេីរួចមក កម្លាំងជំនាញបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀតក្នុងនោះស្រី១នាក់៖ ១.ឈ្មោះ POMARIO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ២.ឈ្មោះ ឆាយ សិលា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមួយនឹងការឃាត់ជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន៖ -ទូរសព្ទ័ដៃចំនួន០១គ្រឿង -ក្បាលផតខេ(POD K)ដែលវេចខ្ចប់រួចចំនួន១៥កញ្ចប់ -ក្បាលផតខេ(POD K)ដែលមិនទាន់វេចខ្ចប់គ្មានទឹកចំនួន១៥ក្បាល -ម៉ាស៊ីនផតខេ(POD K)ចំនួន២ដេីម -សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន៕

