ថវិកាចំនួន ៣១.១៨៥.០០០រៀល ត្រូវបានលោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ប្រគល់ជូនសាខា កាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី ២៣ ខែ ខែមីនាឆ្នាំ២០២៦ ម្សិលមិញនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំ បងលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោក ស្នងការរងអញ្ជើញ ទទួលប័ណ្ណថ្លែងអំណរគុណពីឯកឧត្តម សុខ លូ អភិ បាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្ទាប់ពីលោកឧត្តមសេនីយ៍ ទោស្នងការនិងសហការី នាំយកថវិកាចំនួន ៣១.១៨៥.០០០រៀល(សាម សិបមួយលាននិងមួយរយប៉ែតសិបប្រាំពាន់រៀល) ជាថវិកាបាន ពីការចូ លរួមរបស់កងកម្លាំងនគរបាលចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧបត្ថមគាំទ្រចលនាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២ ៥ ៕(រូបភាពផ្សព្វផ្សាយអប់រំ)

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *