លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសុភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែមីនា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

​ បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៦ នេះ​ លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និង​កិច្ច​ប្រតិបត្តិការ​ប្រចាំខែមីនា​ ឆ្នាំ២០២៦​ និងដាក់ចេញទិសដៅអនុវត្តការងារបន្តសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទាំង​អស់​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសស្រុក/ក្រុងជាប់ព្រំដែន, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការទប់ស្កាត់ online Scams តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រួមទាំងការប្រមូលផ្តំជនអន្តោប្រវេសន៍ អោយខានតែបាននិងមុឺងមាត់បំផុត, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពពិតប្រាកដ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *