ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករ និងថ្នាក់ដឹកនាំ “សហគមន៍កសិកម្មទំនើបមង្គលបុរី ” នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួប​សំណេះសំណាលជា​មួយកសិករ និងថ្នាក់ដឹកនាំ «សហគមន៍កសិកម្ម​ទំនើបមង្គលបូរី» នៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់សហគមន៍។

សហគមន៍ទទួលបានការគាំទ្រផ្ទះសំណាញ់ពីគម្រោង​ពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីជំរុញផលិតកម្មកសិកម្មទំនើប បង្កើនផលិតភាព គុណភាព និងតម្លៃផលិតផល ព្រមទាំងរួមចំណែកលើក​កម្ពស់ប្រាក់ចំណូល និងជីវភាព​របស់កសិករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *