ក្រុងប៉ោយប៉ែត: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។
លោកវរសេនីយ៍ទោអធិការ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង០៥សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការទប់ស្កាត់ online Scams រួមទាំងការប្រមូលផ្តុំជនអន្តោប្រវេសន៍ អោយខានតែបាននិងមុឺងមាត់បំផុត, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពពិតប្រាកដ៕

