លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្ដែងការគួរសមជាមួយលិខិតដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម(គ.ជ.ប.ទ) ក្នុងឱកាសដែលក្រុមការងារចុះពេលកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ):ដោយអនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បានចាត់តំណាងឱ្យ​ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ ជីវ័ន្ត ស្នងការ​រង ផែនការងារនគរបាលព្រហ្មទណ្ឌ​ បានអញ្ជើញ​ដឹកនាំ លោកនាយការិយាល័យជំនាញ់ពាក់ព័ន្ធ លោកអធិការនគរបាលក្រុងស្រុកទាំង៩ ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តបន្ទាយមានជ័យ ។

លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
ត្រូវបានចាត់តាំង លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ចុះបេសកកម្ម ពិនិត្យកន្លែងដកហូតសេរីភាព នៅខេត្តបន្ទាយមានជ័យ។
រួមសមាសភាពដូចខាងក្រោម ៖
១-លោក ហែម វិបុល អនុប្រធានផ្នែក មានឋានៈ និង បុព្វសិទ្ធិស្មើ អនុប្រធាននាយកដ្ឋាន
២- លោក កែវ ហេងហុង អនុប្រធានផ្នែក មានឋានៈ និង បុព្វសិទ្ធិស្មើ អនុប្រធាននាយកដ្ឋាន
៣-លោក ង៉ែត ប៊ុនធឿន អនុប្រធាន មានឋានៈ និង បុព្វសិទ្ធិស្មើ អនុប្រធាននាយកដ្ឋាន
៤- លោក សុខ ពន្លក អនុប្រធានការិយាល័យ
៥- លោក យូ វណ្ណរ័ត្ន អនុប្រធានការិយាល័យ
៦- លោក លន់ គោរម្យ មន្ត្រីជំនាញ។

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល 👇
ក្នុងគោលដៅ បង្ការ ទប់ស្កាត់ និងពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព ឲ្យរួចផុតពី ការធ្វើទារុណកម្ម។ ដើម្បីអនុវត្តតាមតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម នឹងចុះអប់រំ ផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមលើអនុសញ្ញានេះ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងឃុំឃាំងនានា និងមន្តី អនុវត្តច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ មណ្ឌលសម្រាប់ជនអន្តោប្រវេសន៍ត្រៀមខ្លួនបញ្ជូនចេញ កន្លែងឃុំខ្លួនរបស់នគរបាលយុត្តិធម៌ កន្លែងឃុំខ្លួនរបស់កងរាជអាវុធហត្ថ មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលបន្សាបគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា មណ្ឌល សង្គមកិច្ច មណ្ឌលសម្រាប់ជនវិបល្លាសស្មារតី និងចុះអង្កេត ត្រួតពិនិត្យ ទីកន្លែងទាំងនោះ ដោយមិនផ្តល់ ដំណឹងជាមុន ក្នុងគោលបំណងការពារជនដែលត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព ពីការធ្វើទារុណកម្ម និងការប្រព្រឹត្តស្រដៀងគ្នានេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ និង ទប់ស្កាត់ការធ្វើទារុណកម្ម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *