អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី៉ត្រូវបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនិងប្រកបរបរើសសំរាម នៅទីលានចាក់សំរាមដង្កោ!

 

នាល្ងាចថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ អំណោយដល់ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែននិង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការ ស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានចាត់អោយក្រុមការងារនាំយក មកចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅ នឹងប្រកបរបរ រើសសំរាម ចំនួន៤០០នាក់ នៅទីលានចាក់សំរាមដង្កោ ឋិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះផ្ទាល់ និងអ្នកដែលប្រកបរបរ រើសសំរាម នៅទីនេះជាពិសេសនោះគឺ បញ្ហាសុខភាព។ជាក់ស្ដែងជារៀងរាល់ឪកាសបុណ្យទាន និងជាញឹកញាប់ សម្ដេចទាំងទ្វេ ,សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងតែបានរៀបចំអំណោយជាសំភារៈប្រើប្រាស់ ស្បៀងអាហារ ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។

អំណោយដែលបាននាំយកមកចែកជូនក្នុងម្នាក់ៗទទួលបាន÷

– កន្សែងពោះគោ ចំនួន ១
– ភួយ ចំនួន១
– សាប៊ូបោកខោអាវ ចំនួន១កញ្ចប់
– នំ ចំនួន១ថង់
– ទឹកដោះគោកូនក្មេង ចំនួន២
– ស្ករគ្រាប់ ចំនួន៨ដើម
– ច្រាសដុសធ្មេញ ចំនួន១
– ថ្នាំដុសធ្មេញ ចំនួន១
– ប្រេងកូឡា ចំនួន១
– ប្រេងខ្យល់ ចំនួន១
– សាប៊ូដុសខ្លួន ចំនួន១
-ទឹកសុទ្ធ ចំនួន១ដប
-មី ១កេស
-ឃីដអារហារ ១កញ្ចប់

ប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមក្នុងពិធីនោះមានអារម្មណ៍រំភើប ត្រេកអរយ៉ាងក្រៃលែង ដែលសម្ដេចទាំងទ្វេ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងបានគិតគូរពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋ បានគោរពជូនពរសម្តេចទាំងទ្វេ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការដឹកនាំនាវាកម្ពុជា អោយរីកចំរើនបន្ត និងសូមជូនពរសូមមានសុខភាពល្អបរិបូរណ៍គ្រប់ពេលវេលា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *