អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវ សេក សិរីរតនា ប៉ាន់ ខេមប៊ុនថន តាមរយៈ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត: រសៀលថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណដល់ ឯកឧត្តមគ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងសមាជិក សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ លោកជំទាវ សេក សិរីរតនា ប៉ាន់ខែមប៊ុនថន ជាទឹកបរិសុទ្ធ ឧបត្ថម្ភជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន១០០កេស សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មបំពេញភារកិច្ច និងការពារជាតិមាតុភូមិ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
សូមគោរពគោរពជូនពរលោកជំទាវ សេក សិរីរតនា ប៉ាន់ខែមប៊ុនថន រួមទាំង ឯកឧត្តម គ្រី សំណាង និងលោកជំទាវ ព្រមទាំងក្រុមការងារ ទទួលបាននូវសុខភាពល្អ ជួបពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *