លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្ដីអំពីការអនុវត្តកិច្ចការងារជំនាញ និងលើកទិសដៅអនុវត្តបន្ត

បន្ទាយមានជ័យ​ ៖​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​មិថុនា​ ឆ្នាំ​២០២៦​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​ស្នងការ​ ស្តី​អំពី​ការ​អនុវត្តន៍​ តួនាទី​ ភារកិច្ច​ និង​ កិច្ចការ​ងារ​ជំនាញ​ និង​លើ​កទិសដៅអនុវត្តបន្តដល់​ថ្នាក់​ដឹកនាំ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

ពិធី​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​(ក)នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ លោក​ស្រី​ ឧត្ដម​សេនីយ៍​ វរសេនីយ៍ស្នងការ​រង​ទាំង​អស់​ផង​ដែរ​។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្លាស់ប្ដូរ​មតិ​យោបល់​គ្នា​ ពាក់​ព័ន្ធ​និង​កិច្ចការ​ងារ​ដែល​ប្រឈម​រួម​គ្នា​គិត​និង​ដោះស្រាយ​បញ្ហា​ដេីម្បី​អោយ​ការ​ងារ​ទទួល​បាន​ជោគជ័យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​ឧត្ដមសេនីយ៍​ ស្នងការ​ បាន​ណែនាំ​ដល់​ លោក​ លោកស្រី​ ឧត្ដមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ ទាំង​អស់​ត្រូវ​អនុវត្ត​តួនាទី​ ភារកិច្ច​របស់​ខ្លួន​អោយ​បាន​ល្អ​ ដេីម្បី​អោយ​ការ​ងារ​អនុវត្តន៍​ទទួល​បាន​ជោគជ័យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ស្រប​តាម​គោលការណ៍​របស់ប្រមុខថ្នាក់ដឹក​នាំ​ដែល​បាន​ដាក់​ចេញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *