អាជ្ញាធរខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបផលិតផលប្រើប្រាស់នាំចូលពីប្រទេសថៃ ជាច្រើនប្រភេទ ស្តុបក្នុងឃ្លាំង ២ធំៗ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាព្រលប់ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ

ដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ,លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី លោកវីរៈសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច,លោក ហុី រត្នន៍ ក្រឡាបញ្ជី បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដែលសង្ស័យថាមាននាំចូលទំនិញបង្កកមកពីប្រទេសថៃ។

ចំពោះការត្រួតពិនិត្យជាក់ស្ដែង កម្លាំងចំរុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែយើងបានរកឃើញផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ។ បន្ទាប់មកចំពោះឃ្លាំងទំនិញដែលបានរកឃើញផលិតថៃ ជាច្រើនមុខ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថ កិច្ចជំនាញ សម្រេចបិទឃ្លុំឃ្លាំងទាំង២ទីតាំង ខាងលើជាបណ្ដោះអាសន្ន ដែលសង្ស័យពាក់ព័ន្ធករណី នាំចូល និង ស្តុកទុក ចរាចរ និងចែកចាយ ផលិតផលមានប្រភពពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *