សូមរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត÷ថ្ងៃព្រហស្បតិ៍ទី១២ កើតខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០២៥ កម្មភាពការងាររបស់រដ្ឋបាលផលខេត្តកំពង់ឆ្នាំងរួមមាន

សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+សហការណ៍ជាមួយគណបញ្ចាការឯកភាពរដ្ឋបាលស្រុកជលគិរី , កងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ចំនួន ២១ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៦ គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសនេសាទ ប្រទះ ឃើញរបាំងលូស្បៃមុង នៅចំណុចទំនប់តាកុយ ភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី និងចំណុចកបឹងតូច ភូមិកំពង់បាស្រូវ ឃុំ ជលសារ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នាចុះរុះរើនិងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែង។
លទ្ធផលសម្រេចបានដូចខាងក្រោម៖
– របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ២០កន្លែង ប្រវែង ៦០០ម៉ែត្រ លបលូស្បៃមុងចំនួន ២០មាត់ បង្គោលចំនួន ៤០០ដើម
និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញ ចំនួន ២០០ គក្រ។
សូម ឯកឧត្តមមេត្តាជូនជ្រាបជារបាយការណ៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *