កំពង់ឆ្នាំង ÷ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ភោគ ផល្លា មេបញ្ជាការកងអនុសេនាតូច នៃបញ្ជាការដ្ឋានកងអង្គរក្សប្រចាំការជួរមុខ ទិសទី១ប្រាសាទព្រះវិហារ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង… ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកវរសេនីយ៍ទោ ភោគ ផល្លា គឺជាការបាត់បង់នូវកុលបុត្រស្នេហាជាតិ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សីលធម៌ មេត្តាធម៌ និងការយោគយល់អធ្យាស្រ័យ។ កន្លងមក លោកតែងតែលះបង់ និងចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន ដោយទទួលបាននូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីបងប្អូនប្រជាពលរដ្ឋ និងយោធិនរួមអាវុធនៅគ្រប់មជ្ឈដ្ឋាន។
សារលិខិតចូលរួមរំលែកទុក្ខ
សូមគោរពជូន៖ គ្រួសារនៃសព លោកវរសេនីយ៍ទោ ភោគ ផល្លា
នៅក្នុងវេលាប្រកបដោយសេចក្តីសោកសង្រេង និងអាឡោះអាឡោះអាឡៃជាទីបំផុតនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង យើងខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក និងសាច់ញាតិដ៏ល្អប្រពៃ។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមឱ្យវិញ្ញាណក្ខន្ធរបស់ លោកវេសេនីយ៍ទោ ភោគ ផល្លា បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

