ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី” សមិទ្ធផលធម្មនុញ្ញសម្រេចបាន រយៈពេល៣០ ឆ្នាំ” នៅឯសាលប្រជុំទេពឧកញ៉ា ឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់

​ខេត្តពោធិ៍សាត់៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ ស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅឯសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់។
​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់៖
​ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់
​ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
​ឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់
​ព្រមទាំងប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសក្ខាកាម សរុបប្រមាណ ៣៥០នាក់។
​ការរៀបចំសិក្ខាសាលានេះ គឺបានធ្វើឡើងស្របតាមស្មារតីលិខិតលេខ ៣៧០ សជណ/អ.រ.ប របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវសមិទ្ធផលធំៗដែលកើតចេញពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។


ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *