សកម្មភាពផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន នៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkekរដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន!

 

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថានបានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតី​​កៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា។​ ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។
លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំនៃស្មារតីសៀងហៃ អង្គការ SCO បានក្លាយទៅជាអង្គការអន្តរជាតិលក្ខណៈតំបន់មួយដែលគ្របដណ្តប់ផ្ទៃដីធំបំផុត​ មានចំនួនប្រជាជនច្រើនបំផុត និងមានកិត្យានុភាពនៅលើពិភពលោក។ ​ជានិច្ចកាល ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែអនុវត្តជាក់ស្តែងនូវស្មារតីសៀងហៃ ដោយពួតដៃជា​មួយប្រព័ន្ធផ្សព្វផ្សាយជាតិនៃប្រទេស SCO ដើម្បីរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការ​ ​និងផលិតកម្មវិធីល្អៗមួយចំនួនធំ ដូចជាភាពយន្តឯកសាររឿង «ផ្ទះ» ជាដើម។
ថ្ងៃនេះ យើងនឹងរួមគ្នាប្រកាសសមិទ្ធផលថ្មីៗមួយចំនួនដូជជាភាពយន្តឯកសាររឿង «ការរួមរស់ដោយសុខដុមនីយកម្ម»ជាដើម។ CMG មានឆន្ទៈចាត់ទុកប្រការនេះជាកាលានុវត្តភាពមួយដើម្បី​ធ្វើនវានុវត្តន៍នូវទម្រង់ផ្សព្វផ្សាយ និងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារសហប្រតិបត្តិការថែមទៀត​ជាមួយប្រព័ន្ធផ្សព្វផ្សាយនៃប្រទេស SCO រួមគ្នាជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិតាមរយៈស្មារតីសៀងហៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *