រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាល្ងាថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ថែមអាគារអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ផងដែរ។
នាឱកាសនោះលោកអភិបាល បានធ្វើការកោតសរសើរ ចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ក្រោមការដឹកនាំបញ្ជាពី លោក វីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានយ៉ាងល្អ។
ជាមួយគ្នានេះដែរលោកអភិបាល ក៏បានចូលរួមឧបត្ថម្ភនូវថវិការមួយចំនួន ក្នុងការកសាង និងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងអធិការដ្ឋាន នគរបាលខណ្ឌ ផងដែរ៕

