លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចុះសួរសុខទុក្ខ លោកវីរៈសេនីយ៍ទោ តែ វ៉ាន់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

(បន្ទាយមានជ័យ)​៖ដោយ​មានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់​ពីសំណាក់ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី សឿម សារិទ្ធ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ព្រមទាំង​សហការី​ ​ចុះសួសុខទុក្ខ និងនាំ​យកថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល)និងគ្រឿងឧបភោគបរិភោគ ជូនលោកវរសេនីយ៍ទោ តែ វ៉ាន់ នាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ហើយកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុង​ឱកាស​​នោះដែរលោក​ឧត្ដមសេនីយ៍​ត្រី សឿម សារិទ្ធ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​បានលើកទឹកចិត្ត និងជូនពរ​ឆាប់​ជាសះស្បើយ​ សូមឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះ ថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ​ ។

លោកវរសេនីយ៍ទោ តែ វ៉ាន់ និងក្រុមគ្រួសារ បាន​ថ្លែង​គោរពអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ឧត្ដមសេនីយ៍​ត្រី សឿម សារិទ្ធ ស្នង​ការ​នគរបាល​ខេត្ត​ ​រួមសហការី ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុមគ្រួសារកងកម្លាំងគ្រប់រូប ក៏ដូចជារូបលោកផ្ទាល់និងសូមគោរព​ជូន​ពរ​ លោក​ឧត្ដមសេនីយ៍​ត្រី ស្នងការ​ រួមសហការី​ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *