លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៦២

 

ភ្នំពេញ ៖ អំឡុងពេលធ្វើដំណើរ អញ្ជើញបំពេញបេសកកម្ម នៅសមរភូមិមុខ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦២ មកពីភូមិសាស្ត្រស្រអែមខាងជើង ។

ជាមួយគ្នានោះដែរឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានជូនជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់បងប្អូនជនភៀសសឹកផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *