លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំបញ្ជាកម្លាំងសណ្ដាប់ធ្នាប់សហការជាមួយក្រុមហ៊ុន ៨០០ស៊ុបពើ ចុះឈូសឆាយសម្អាត និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ នៅតាមបណ្ដោយផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់)

ភ្នំពេញ÷នារសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំបញ្ជារកម្លាំងសណ្តាប់ធ្នាប់សហការជាមួយក្រុមហ៊ុន៨០០ស៊ុបពើ ចុះឈូសឆាយសម្អាត និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមបណ្ដោយផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់)។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានស្នើប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ទុកដាក់វេចខ្ចប់សម្រាមតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ​ រងចាំឡានសម្រាមមកយកតាមម៉ោងកំណត់ជៀសវាងយកសម្រាមដាក់លើទ្រូងផ្លូវ ក្នុងន័យធ្វើអោយសោភ័ណភាព អនាម័យ បរិស្ថាន នៅមូលដ្ឋាននេះ បានស្អាតល្អ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *