រដ្ឋបាលខណ្ឌប្ញស្សីកែវ÷លោកជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាព លំហូរទឹកនៅមូលដ្ឋានសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ
ក្រោយមានភ្លៀងធ្លាក់មួយមេធំ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ដ្រីចុះពិនិត្យស្ថានភាពលំហូរទឹកនៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ៕

