អនុវត្តបទបញ្ជារបស់ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ នឹងមន្ត្រីក្រោមឱវាទសរុប៤០នាក់ ចុះឆែកឆេអាវុធជាតិផ្ទុះ នៅចំណុចអតីតផ្លូវរទេះភ្លើងចាស់ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷អនុវត្តបទបញ្ជារបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ

នាយប់​ថ្ងៃ​ ចន្ទ ៦រោច ខែអសុ្សជ ឆ្នាំម្សាញ់ សប្តស័ក​ ព.ស​ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង​ ១៩:៣០នាទី​ ដល់ម៉ោង​ ២១:០០នាទី​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ​ ដឹកនាំដោយលោក​ អ៊ាន សុឃីម អភិបាលរងខណ្ឌ​ រួមមាន​ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ និងការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍PL ,PM, និងកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ​ សរុបចំនួន៤០នាក់ដែលត្រូវឆែកអាវុធជាតិផ្ទុះនៅចំនុចអតីត:ផ្លូវរថភ្លើងចាស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ​ ឫស្សីកែវ​ និងបានចុះអនុវត្តការងារដូចខាងក្រោម៖
I-ការឆែកឆេរអាវុធជាតិផ្ទុះ​ ជាលទ្ធផលមាន :
​ ១- អាវុធឆ្លងកាត់: ០០ដើម​
​ ២-បកស្កុតរថយន្តបិតកញ្ចក់ខ្មៅ:(គ្មាន​)
​៣-ត្រួតពិនិត្យម៉ូតូ​: ៣៣ គ្រឿង
៤-កង់បីឥណ្ឌា​ (តុកៗ)​: ១២គ្រឿង
៥-ត្រួតពិនិត្យរថយន្តដឹអ្នកដំណើរ២៤គ្រឿង
៦-រថយន្តទេសចរៈ៣១គ្រឿង
៧-ស្រវឹងបើកបរ : គ្មាន​ សរុប​:១០០គ្រឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *