លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានទទួលជួបគណៈប្រតិភូស្ថានទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាព រស់នៅរបស់ប្រជាជននិងភូមិសាស្ត្រដែលងាយប្រឈមខ្លាំងគ្រោះអគ្គីភ័យ!

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷ នាព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ

ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះក្រសួងមហាផ្ទៃ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានទទួលជួបគណៈប្រតិភូស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា អញ្ជេីញមកសិក្សាស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាជន និងភូមិសាស្ត្រដែលងាយប្រឈមខ្លាំងគ្រោះអគ្គីភ័យ ដេីម្បីបានផ្តល់នូវជំនួយបច្ចេកទេស និងសម្ភារៈបរិក្ខាពន្លត់អគ្គីភ័យ ជូនដល់រដ្ឋបាលខណ្ឌឫស្សកែវ សម្រាប់សង្គ្រោះប្រជាជន។
លោកអភិបាលខណ្ឌ បានជម្រាបជូនភ្ញៀវអំពីភូមិសាស្ត្រ និងការងារត្រៀមបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះរបស់ខណ្ឌដែលបានអនុវត្តនាពេលកន្លងមក ដោយបានគូសបញ្ជាក់ថា រដ្ឋបាលខណ្ឌប្ញស្សីកែវ មាន៧សង្កាត់ ដែលមាន៦សង្កាត់ជាប់នឹងដងទន្លេសាប លំនៅដ្ឋានរបស់បងប្អូនប្រជាជននៅតាមមាត់ទន្លេ និងតំបន់ផ្សេងទៀតមានស្ថានភាពនៅកៀកជិតគ្នា ជាប្រភេទផ្ទះឈេីច្រេីន មានផ្លូវច្រកចេញចូលតូចចង្អៀត។
ក្នុងកិច្ចការ បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ មានក្រុមអ្នកស្ម័គ្រចិត្តពន្លត់អគ្គីភ័យ និងសង្គ្រោះចំនួន៣ក្រុម និងមានទូក ម៉ាសុីនបូមទឹក បំពាក់ទុយយោនិងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរ និងការិយាល័យ បង្កាអគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការពន្លត់ និងសង្គ្រោះ ករណីកើតមានឡើងគ្រោះអគ្គីភ័យក្នុងមូលដ្ឋាន ។

នាឱកាសនោះ តំណាងស្ថានទូតជប៉ុន បានថ្លែងការកោតសរសើរចំពោះការងារគ្រប់គ្រងគ្រោះមន្តរាយរបស់រដ្ឋបាលបាលខណ្ឌ និងបានសន្យា ខិតខំរកជំនួយជាសម្ភារបរិក្ខាបង្កា ទប់ស្កាត់ និងពន្លន់អគ្គីភ័យជូនដល់រដ្ឋាលខណ្ឌឫស្សីកែវ សម្រាប់ជួយសង្គ្រោះអាយុជីវិតប្រជាជន។
តមក ប្រតិភូស្ថានទូតជប៉ុន ក៏បានអញ្ជើញទស្សនាសមយុទ្ធការពន្លត់អគ្គីភ័យរបស់ក្រុមអ្នកស្ម័គ្រចិត្តពន្លត់របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *