សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិន លោកXi Jinping ថ្លែងក្នុងពិធីបើក កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្ដីពីស្ត្រី ទទួលបានការវាយតម្លៃយ៉ាងខ្ពង់ខ្ពស់ពីឥស្សរៈជនចិននិងបរទេស!

 

ថ្ងៃទី ១៣ ខែតុលា ប្រធានរដ្ឋចិនលោកXiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិននិងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថារបស់ប្រធានរដ្ឋចិនលោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី និងការរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *