(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្អូនៗសិស្ស និស្សិត បេក្ខជនទាំងពីរភេទ ជួបគ្នានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទទួលពាក្យសុំប្រលងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ឆ្នាំ២០២៥ តាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។
ឯកសារដែលត្រូវភ្ជាប់មកជាមួយ ពេលមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវមានដូចជា:
-បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា ១ច្បាប់
-សញ្ញាបត្រ ឬលិខិតបញ្ជាក់(កាត) សិក្សា(ច្បាប់ដើម និងថតចម្លង) ១ច្បាប់
-សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម និងថតចម្លង) ១ច្បាប់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម និងថតចម្លង) ១ច្បាប់
-សៀវភៅគ្រួសារ និង/ឬ សៀវភៅស្នាក់នៅ(ច្បាប់ដើម និងថតចម្លង) ១ច្បាប់។

