រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ នាល្ងាចថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានជួបសំណាលសំណាលជាមួយមេភូមិទាំង៣០ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដល់អ៊ុំ ពូ មីង បងប្អូនជាមេភូមិទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងសូមថ្លែងការកោតសរសើរ និងអរគុណចំពោះ ការលះបង់ កម្លាំងកាយចិត្តទោះកាលៈទេសៈណាក៏ដោយ តែងតែខិតខំក្នុងការបម្រើពលរដ្ឋនៅមូលដ្ឋាន ជាពិសេស សេវាសាធារណៈដែលជាកិច្ចការដ៏មានសារសំខាន់ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវការ ។ លោកអភិបាលខណ្ឌ ក៏សូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់ក្តាប់ឲ្យបានសុខទុក្ខប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផងដែរ ៕

