គ្រឿងញៀនប្រភេទម៉ាទឹកកកជាងប្រាំរយក្រាម ត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាបបាននៅស្រុកភ្នំព្រឹក និងស្រុកបវិល ខេត្តបាត់ដំបង

ខេត្តបាត់​ដំ​បង៖មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំ​នួន​០២នាក់ត្រូវបានសមត្ថកិច្ចនគរ​បាល​បង្រ្កាបឃ-ាត់ខ្លួននៅថ្ងៃទី២៣និងទី២៤​ខែតុលាឆ្នាំ២០​២​៥ក្នុងមូលដ្ឋានស្រុកភ្នំព្រឹកនិ​ង ស្រុកបវេលខេត្តបាត់ដំបង។

-ជនសង័្សយទី១ឈ្មោះ​ យ៉ែម រដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
-ជនសង្ស័យទី២ឈ្មោះ ហុង ផានី ហៅ ចិន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លាក្រាម ក្រុងសៀមរាប​ ខេត្ត​សៀមរាប។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីង​ស្របតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់រប​ស់ឯកឧត្តម​ នាយឧត្តមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិនិងការ​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដោយមានការ​សម្របសម្រួលពីឯក​ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យ​កា​រ​អម​សាលាដំបូងខេត្តបាត់ដំបងលេី​នីតិវិធី​ផងនោះលោកវរសេនី យ៍ ឯក​ សុខ​ និមល​ ស្នង​ការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ដឹកនាំបង្ក្រាបបានករណីខាងលេី ក្នុងបទល្មើសជាក់
ស្តែងតែម្តង។

សរុបដកហូតថ្នាំញៀនប្រភេទ​មេតំហ្វេតាមីន (ម៉ាទឹកកក IC​E ) ចំនួន ១២ថង់ទម្ងន់៥៣​៤,​៨១​ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១​គ្រឿង
-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក HO​NDA DREAM ពណ៌ខ្មៅសេ​រី​ឆ្នាំ២០២៤ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់​៕​ (រូបភាពផែនប្រឆាំងគ្រឿងញៀន)

Processed with Rookie Cam
Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *