(បន្ទាយមានជ័យ)ថ្ងៃអាទិត្យទៅលេងស្រុកបានជួបជាមួយលោកមេឃុំមើលគ្រឿងចក្រជួសជុលផ្លូវ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយជួសជុលផ្លូវដល់ប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ២ខ្សែ ៧៦៥០ ម៉ែត្រ
ឃើញពីតម្រូវការធ្វើដំណើរជួបការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវក្រាលគ្រួសចំនួន២ខ្សែ ប្រវែង ៧៦៥០ ម៉ែត្រ ផ្លូវពីភូមិពង្រ
សង្កាត់កំពង់ស្វាយទៅដល់ឃុំចង្ហា ៧០០០ម៉ែត្រ
និងផ្លូវក្រវាត់ភូមិតាជ្រឹង ភូមិបឹងសិលា ៦៥០ម៉ែត្រ
ចាក់គ្រឹស ក្រាលថ្មមិច ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ តាមសំណើររបស់លោកមេឃុំចង្ហា ត្រូវបាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ យកចិត្តទុកដាក់គិតគូរដោះស្រាយដោយ ផ្តល់គ្រឿចក្រ កៀកិនសម្រួល និងធ្វើជូន ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ដឹកជញ្ជូនមានភាពងាយស្រួល រហ័សទៅវិញទៅមក មិនលំបាកជាប់ភក់រអិលពេលភ្លៀងធ្លាក់មក។
ប្រជាពលរដ្ឋក្នុងឃុំចង្ហាទាំងមូល ឃុំសិង្ហ និងឃុំសូភី ក្នុងស្រុកអូរជ្រៅ ដែលធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញ ពិសេសកសិផល បានសម្តែងការសប្បាយរីករាយ ថ្លែងអំណរគុណ និងគោរពជូនពរ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលមានទឹកចិត្តគិតគូរដល់សុខទុក្ខលំបាកប្រជាពលរដ្ឋ ពិសេសលោកតែងតែផ្សារភ្ជាជាប់ជានិច្ចក្រៅពីការងារស្នូល ចូលរួមចំណែកកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ដល់មូលដ្ឋានឃុំកំណើត និងកន្លែងផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ។
ពិតណាស់ផ្លូវខាងលើនេះជាការដោះស្រាយបញ្ហាការលំបាកទុកកង្វល់របស់ពួកគាត់ ឲ្យបានធ្វើដំណើរមានភាពងាយស្រួល មិនលំបាកដូចពេលមុន និងជាសរសៃឈាមបម្រើឲ្យសេដ្ឋកិច្ចមូលដ្ឋាន៕

