លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាច្រើនរូប ចុះប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

បន្ទាយមានជ័យ: នៅថ្ងៃទី០៤,០៥,០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប ចុះប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។

ពិធីនេះត្រូវបានប្រារព្ធឡើង ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពី មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ដែលមានរយៈពេល ៣ថ្ងៃ ជារៀងរាល់ឆ្នាំគឺថ្ងៃ១៤ ១៥កើត និង ១រោច ខែកត្តិក គឺដើម្បីសម្តែងកត្តញ្ញូកតវេទីដល់ទន្លេមេគង្គ និងបឹងទន្លេសាប ដែលបានផ្តល់ជីរជាតិយ៉ាងសំខាន់សម្រាប់បម្រើវិស័យកសិកម្ម ព្រមទាំងដើម្បីរំឮកដល់វីរភាពរបស់កងទ័ពជើងទឹកខ្មែរតាំងពីសម័យបូរាណកាលមក។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាល នាំយកប្រទីបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទៅចូលរូមបណ្តែត នៅក្នុងស្ទឹងព្រះពន្លា ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *