ខេត្តកំពង់ឆ្នាំង ៖ បើទោះបីជាខែនេះជារដូវហាមឃាត់នេសាទយ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែកើតឡើងតាមតំបន់នានាឥតឈប់ឈរ គ្រាដែលមន្ត្រីជំនាញព្យាយាមបង្ក្រាបស្ទើរៀងរាល់ពេល។
ជាក់ស្ដែងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជល់គីរី និងសហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក មុត ម៉េងអភិបាលរងស្រុកជល់គិរី បានចុះបង្ក្រាបបទល្មើសដាក់របាំងលូស្បៃមុង នៅចំណុចទំនប់ទឹកតាកុយ ក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី និងចំណុចបឹងតូចក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គីរីខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មន្ត្រីជំនាញខណ្ឌនិងសង្កាត់ រដ្ឋបាលជលផល បាទសហការ ជាមួយសមត្ថកិច្ចសម្រុះ សរុបចំនួន ២១ នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ចំនួន ៦ គ្រឿង ចុះបង្ក្រាបទល្មើសនេសាទដាក់របាំងស្បៃមុង នៅចំណុចទំនប់ តាកុយនិងចំណុចបឹងតូច ក្នុងស្រុកជល់គីរី ។
ជាលទ្ធផល គឺរុះរើ របាំងស្បៃមុងចំនួន ២០ កន្លែង ស្មើនឹង៦០០ ម៉ែត្រ លបលូស្បៃមុងចំនួន ២០ លប បង្គោលចំនួន ៤០០ ដើម និងចាក់លែងត្រីចម្រុះចូលទន្លេវិញជាង២០០ គីឡូក្រាម។
ការបង្ក្រាបបទល្មើសខាងលើពុំមានចាប់ជនប្រព្រឹត្តមកអប់រំឬទទួលទោសទណ្ឌអ្វីឡើយ គ្រាដែលការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង គឺច្បាប់ប្ដីពីជលផល ត្រូវបានហាមឃាត់ដាច់ខាត ៕

