ឥស្សរជននៃប្រទេសជាតិច្រើនថ្លែងថា គំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល ចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាចំពោះប្រទេសនានា

កាលពីពេលថ្មីៗនេះ លោកXi Jinping ប្រធានរដ្ឋចិន បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនៅក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” ដែលបើកធ្វើនៅទីក្រុង Tianjin ប្រទេសចិន។ គំនិតនេះបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពច្បាប់អន្តរជាតិ អនុវត្តពហុភាគីនិយម តម្កល់ទុកប្រជាជនជាអាទិភាព និងផ្តោតលើគោលការណ៍សកម្មភាព។
ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំ និងឥស្សរជនបរទេសជាច្រើនរូបបានសម្គាល់ឃើញថាគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់លោក Xi Jinping ប្រធានរដ្ឋចិន បានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំក្នុងយុគសម័យថ្មី និងចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាចំពោះប្រទេសនានា ដើម្បីរួមគ្នាឆ្ពោះទៅកាន់សហគមន៍វាសនារួមរបស់មនុស្សជាតិ។

លោក Andekhman Zazai ទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ទីស្តីការនាយករដ្ឋមន្ត្រីអាហ្វហ្កានីស្ថានបានថ្លែងថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ( SCO ) ផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ ត្រូវបានគេចាត់ទុកថាជាអង្គការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញសាមគ្គីភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិកនានា ហើយកាន់តែមានសារៈសំខាន់ក្នុងនិម្មាបនកម្មអន្តរជាតិ។ អង្គការ SCO សម្រេចបានសមិទ្ធផល និងពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់តាមរយៈការសហការគ្នា ការកសាងទំនុកចិត្ត ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការសន្ទនាជាបន្តបន្ទាប់។

លោក Maxim al Turi អ្នកសារព័ត៌មានរបស់ប៉ុស្ត៍ទូរទស្សន៍ Russia Today បានថ្លែងថា អង្គការ SCO ជាទម្រង់សហប្រតិបត្តិការផ្នែកនយោបាយដោយផ្អែកលើមូលដ្ឋាននៃការគោរពផលប្រយោជន៍របស់ប្រទេសនានា និងគោរពច្បាប់អន្តរជាតិ ។ វាមានអំណោយផលដល់ការគាំពារ និងជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

លោក Manish Jha អ្នកកាសែតជើងចាស់នៃបុស្តិ៍ទូរទស្សន៍ TV9 របស់ឥណ្ឌា បាននិយាយថា ប្រធានរដ្ឋចិនលោក Xi Jinping បានលើកមតិយោបល់ និងវិធានការជាច្រើន ដើម្បីពង្រឹងការកសាងទំនុកចិត្ត និងការរួមគ្នាកសាងជាដើម។ សមិទ្ធផលសេដ្ឋកិច្ចរបស់ចិនដ៏គួរឱ្យកត់សម្គាល់កំពុងចាក់បញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជិតខាង រហូតដល់ពិភពលោក។

លោក Seluk nal ឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសចិនបានថ្លែងថា “គំនិតផ្តួចផ្តើមមួយចំនួនដែលលើកឡើងដោយលោក Xi Jinping ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងផ្តល់ការណែនាំជាគោលគំនិតដ៏សំខាន់សម្រាប់ការស្តារប្រព័ន្ធអភិបាលកិច្ចសកលឡើងវិញ។

លោក Shakeel Ahmad Ramay អ្នកជំនាញនៃធនាគារគំនិតរបស់ប៉ាគីស្ថានសម្គាល់ឃើញថា ការតម្កល់ប្រជាជនជាអាទិភាព ជាស្នូលនិងជាគោលការណ៍មូលដ្ឋាននៃប្រព័ន្ធនយោបាយរបស់ចិន។ រាល់គោលនយោបាយរបស់ចិនគឺដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ប្រធានរដ្ឋចិនលោក Xi Jinping កំពុងផ្សព្វផ្សាយគំនិតទាំងនេះទៅកាន់ពិភពលោក។

លោក Krishnahari Kc អនុប្រធានជាន់ខ្ពស់នៃសហព័ន្ធយុវជនជាតិនេប៉ាល់បានវាយតម្លៃខ្ពស់ចំពោះវិធានការមួយចំនួនដែលលើកឡើងដោយលោក Xi Jinping នៅក្នុងកិច្ចប្រជុំកំពូលស្តីពីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សនៃអង្គការ SCO ។ លោក Xi Jinping ក៏បានអំពាវនាវឱ្យបង្កើតធនាគារអភិវឌ្ឍន៍អង្គការ SCO ក្នុងពេលឆាប់ៗ វានឹងក្លាយជាស្ពានដ៏សំខាន់សម្រាប់លំហូរមូលធន និងការតភ្ជាប់គម្រោងក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *