រដ្ឋបាលខណ្ឌប្ញស្សីកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យស្ថានទឹកទន្លេសាបដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ សូមបង្កើនការប្រុងប្រយ័ត្នឆាប់ចំពោះសត្វអសិពិសនានា ឆាប់រកទីទួលសុវត្ថិភាព។ល។ ដោយឡែកសម្រាម សូមបងប្អូនយកចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ កុំបោះចូលទន្លេប្ញពាសវាលពាសការ ដើម្បីឲ្យថែរក្សាអនាម័យបរិស្ថានកាន់តែល្អប្រសើរ។
តមក លោកអភិបាល បានបន្តចុះពិនិត្យផ្លូវ200R (ស្ពានវត្តទួលសន្តិវ័នហៅវត្តទួលអស់លោក) ដើម្បីដាក់គ្រឿងចក្រឈូសដី និងបាញ់លាងសម្អាតផ្លូវនៅពេលខាងមុខដ៏ខ្លីផងដែរ ៕


