លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញជួបសំណេះសំណាល ជាមួយកងអនុសេនាតូចនគរបាល នូវស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯក​ឧត្តម​ នាយឧ​ត្តម​សេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៦នៅ​សាលប្រជុំ​(ក)នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការនគរបាលខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កង​អនុសេនា​តូច​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ឧត្ដមសេនីយ៍​ វរសេនីយ៍ស្នង​ការ​រង​ នឹង​លោក​វរសេនីយ៍ប្រធាន​ អនុប្រធាន​កងអនុសេនាតូចនគរបាល​ ព្រមទាំង​សមាជិក​កង​ជា​ច្រើន​រូប​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ លោក​​ឧត្ដមសេនីយ៍​ស្នង​ការ​ បាន​បញ្ជាក់​ថា​ក្រុម​កង​អនុសេនា​តូច​នគរបាល​នេះ​បង្កើត​ឡើង​មាន​ភារកិច្ច​ដេីម្បី​ធានា​ ដោះស្រាយ​សភាព​ការណ៍​ដែល​កេីត​ឡេីងដោយយថាហេតុ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថេរភាព​ សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​សង្គម​លោក​បាន​ណែនាំ​ដល់​កង​អនុសេនា​តូចនគរបាល​តូចទាំង​អស់ត្រូវ​ហ្វឹកហាត់​បន្ថែម​ នឹង​គោរព​វិន័យ​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *