លោកឧត្តមសេនីយ៍ត្រី វ៉ាត ចិន្ថា ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅថ្ងៃ​ទី​០២​ ខែ​ មេសា​ឆ្នាំ​២០២៦លោក​ឧត្ដមសេនីយ៍​ត្រី​ វ៉ាត​ ចន្ថា​ ស្នងការ​រង​ជំនួយ​ដឹកនាំ​ការិយាល័យ​គណនេយ្យ​ តំណាង​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការនៃស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​បាន​ដឹកនាំ​ប្រតិភូនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​ ឯកឧត្ដម​ អ៊ុំ​ សាខុម​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ អាណត្តិ​ទី​៤​ នៅ​គេហដ្ឋាន​នៃ​សព​ស្ថិត​នៅ​ ភូមិ​៣​ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ត្រី​ វ៉ាត​ ចន្ថា​ បាន​ពាំនាំ​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ពី​សំណាក​លោក​ឧត្ដមសេនីយ៍​ ស្នង​ការ​ នឹង​រូប​លោក​ផ្ទាល់​ចំពោះ​ការ​បាត់​បង់​នូវ​ ជីតា​ ឪពុក​ ស្វាមី​ ជា​ទីគោរព​ស្រឡាញ់​​ និង​បាន​នាំ​យក​ថវិកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ផង​ដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *