រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ឋិតក្នុងភូមិសាស្ត្រ ភូមិចុងខ្សាច់ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ជាប់ព្រំប្រទល់ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដែលទីតាំងខាងលើមានការជន់លិចជាច្រើនឆ្នាំមកហើយ នឹងបានកំពុងយកឡានបូមរំដោះទឹកនៅទីនេះផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាល និងមន្ដ្រីពាក់ព័ន្ធ បានពិនិត្យឃើញអំពីដំណោះស្រាយ ហើយនឹងរៀបចំគំរោងផែនការ សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ មិនអោយមានការជន់លិចតទៅទៀតឡើយ៕

