បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន សិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន៣នានាក់នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រីធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា÷ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន÷១.ឈ្មោះ សួន ឃុន ភេទប្រុស អាយុ៣៩ឆ្នាំ ,២.ឈ្មោះ ភិកប៉ោង(ថៃ)ភេទប្រុសអាយុ៤១ឆ្នាំ ,៣.ឈ្មោះ អា យ៉ានម៉ានី(ថៃ)ភេទស្រីអាយុ២៧ឆ្នាភេទក្នុងប្រតិបត្តិការនេះដកហូតបានវត្ថុតាងមានដូចជា៖
-ម្សៅម៉ត់សចំនួន៤កញ្ចប់
-ថ្នាំកញ្ចប់ពណ៌សរូបសេះចំនួន០១កញ្ចប់
-ក្បាលបារីអេឡិចត្រូនិកចំនួន១៨(វែប)
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០១
-ឧបករណ៍សម្រាប់វេចខ្ចប់ចំនួន០១
-លិខិតឆ្លងដែនចំនួន០១
-អត្តសញ្ញាណប័ណ្ណថៃចំនួន០២
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕


