លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានបញ្ជូនកងកម្លាំងជាច្រើននាក់ជួយជួសជុល រើផ្ទះបងប្អូនប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់!

បន្ទាយមានជ័យ: ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុង សិរីសោភ័ណ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក សុី ឌី អធិការ នៃអធិការនគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចំនួន៣២នាក់ ចុះជួយរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។

ក្រៅពីការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ តែងតែជំរុញដល់កម្លាំងអធិការដ្ឋាននគរបាលគ្រប់ក្រុង-ស្រុក កម្លាំងនគរបាលរដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិនានា ពិសេសករណីខ្យល់កន្ត្រាក់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០២៦ ដោយមាន ខ្យល់កន្ត្រាក់បានធ្វើអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ផ្ទះសរុបចំនួន ៥៣ ខ្នង របើកស័ង្កសីសរុប ៦១៧សន្លឹក និងផ្លានចំនួន៩០ដើម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *