ក្រុងប៉ោយប៉ែត ៖ អនុវត្តតាមការណែនាំ និងចង្អុល បង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃ ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យ និង ដោយមានការយកចិត្តទុកដាក់បទបញ្ជា លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និង លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារ នគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការធ្វើការ បង្ក្រាបបទល្មើស ក្មេងទំនើង បង្កការអសន្តិសុខនិងកាប់ប្លន់ទ្រព្យសម្បត្តិ ពលរដ្ឋ ជាដើមព្រមទាំងបទល្មើស គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតបង្ក្រាប ដូច ភ្លៀងរលឹម ដូចជាង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុងប៉ោយប៉ែត ដែលជនល្មើស ជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិ ,ប៉ាគីស្ថាន ពីរនាក់ត្រូវបានចាប់ខ្លួនហើយនៅក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោរ៉ែន សុភ័ក្រ អធិការរង ទទួលផែនការងារនគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ អ្នកសារព័ត៌មាន ឲ្យដឹងថា៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤និង១៧នាទីទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដោយជនសង្ស័យមួយក្រុម ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាព យកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជន រងគ្រោះ , ឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង។
សម្ភារ:បាត់បង់រួមមាន ៖ កាបូបស្ពាយចំនួន១ ក្នុងនោះមានលុយសរុប ជិត,៣០០០ដុល្លារ)។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង អនុវត្តន៍តាមបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នឹងកម្លាំងជំនាញអធិការក្រុង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការ ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងកម្លាំងស្នងការខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
១៖ ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន
២៖ ឈ្មោះ ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ឃាត់ខ្លួនត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យខាងលើ : បានសារភាពថា : កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបាន ធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើម ភ្ជង់ជនរង គ្រោះយកកាបូបលុយ នៅចំណុច ការ៉ាស់សាំង PTT ស្ថិតក្នុងភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនតាម នីតិវីធី និង កំពុងស្រាវជ្រាវជនសង្ស័យម្នាក់ទៀតដែល បានរត់គេចខ្លួនយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ .៕
