ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា

បន្ទាយមានជ័យ​ ៖អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ​ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន​ជ័យ​បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ គង់​ វិនឌី​ ស្នង​ការ​រង​ផែន​ការ​ងារ​សន្តិសុខ​អញ្ជើញ​ចូលរួម​ពិធី​បេីក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ មូលដ្ឋាន​គ្រឹះ​ និង​វិធីសាស្ត្រ​ស្រាវជ្រាវ​បទល្មើស​បច្ចេកវិទ្យា​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

ដែល​មាន​សិក្ខាកាម​ជានាយ​ នាយ​រង​ការិយាល័យ​ ​លោកអធិការ​ អធិការរងក្រុង-ស្រុក​ទាំង​៩​ និង​ នាយ​ នាយ​រង​ផ្នែក​ ព្រមទាំង​មន្ត្រី​នគរបាលចំនួន៤៩នាក់​ស្រី​០២នាក់​។

វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល​២ថ្ងៃ​នេះ​ នឹង​បំពាក់​នូវ​ជំនាញ​បន្ថែម​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់​ ក្នុង​ការ​ធ្វើ​ការ​ស្រាវជ្រាវ​ បទ​ល្មើស​តាម​បណ្ដាញ​បច្ចេកវិទ្យា​នៅ​មូលដ្ឋាន​របស់​ខ្លួន​។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ត្រី​ ឃួន​ សុក្រ​ពិ​សិដ្ឋ​ អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ នីត្យា​ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *