បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍ឃុំ-សង្កាត់ ត្រូវពង្រឹងការផ្តល់សេវាសាធារណ:ឲ្យបានល្អ និងសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីឲ្យកិច្ចសហការរវាង នគរបាល និងប្រជាពលរដ្ឋកាន់តែជិតស្និត និងរួមគ្នា បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
ក្រៅពីចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលក៏បានពង្រឹងការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ អប់រំណែនាំអ្នកដំណើរ អោយគោរពច្បាប់ចរាចរណ៍ផងដែរ។លោកឧត្តមសេនីយ៍ស្នងការ តែងតែងដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ: សម្រាប់ចអន្តរាគមន៍បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬករណីអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕

