លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចម្រុះដោយបែងចែកជា១៤ក្រុម ចុះធ្វើការរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំ តាមបណ្ដាលអាគារ បុរី ខុដូ ទីតាំងប្រមូលផ្ដុំ ក្នុងមូលដ្ឋានខណ្ឌ

រដ្ឋបាលខណ្ឌប្ញស្សីកែវ៖ នាថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកកម្លាំងចម្រុះ ដោយបែងចែកជា១៤ក្រុម ចុះធ្វើរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំនៅតាម អាគារ បុរី ខុនដូ ទីតាំងប្រមូលផ្តុំ ក្នុងមូលដ្ឋានខណ្ឌ ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣.អនក្រ.បក របស់រាជរដ្ឋាភិបាល ការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានជនបទេសចូលមកស្នាក់នៅដោយខុសច្បាប់ដើម្បីឈានទៅបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសនោះគឺការប្រព្រឹត្តបទល្មើសអនឡាញស្កេម (Online Scam )នេះតែម្ដង។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងធ្វើការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត។

សូមបានបញ្ជាក់ថា «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី ក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់»។

«ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសឆបោកដែលមានបច្ចេកវិទ្យាខ្ពស់ និងស្មុគស្មាញនេះ។ ច្បាប់ថ្មីនេះបានបង្កើតបទល្មើសព្រហ្មទណ្ឌចំនួន៥ ជាមួយទោសទណ្ឌធ្ងន់ធ្ងរ រហូតដល់ជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០ លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *