រដ្ឋបាលខណ្ឌប្ញស្សីកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២៦នេះ
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក និងម៉ាតមានស្ដុកទំនិញបង្កក ដេីម្បីចែកចាយបន្ត មានចំនួន០៥ទីតាំងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបន្ថែមទៀត រួមមាន÷
– ទីតាំងសាច់បង្កកទី១ ស្ថិតនៅផ្ទះ៦៥៧ ផ្លូវ៩៩R ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– ទីតាំងសាច់បង្កកទី២ ស្ថិតនៅផ្ទះលេខ៣០៧០ ផ្លូវល9R ភូមិខ២ សង្កាត់ច្រាំងចំរះទី០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– ទីតាំងសាច់បង្កកទី៣ ស្ថិតនៅផ្ទះលេខ១៥៨ ផ្លូវលំ ផ្ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– ទីតាំងសាច់បង្កកទី៤ ស្ថិតនៅផ្ទះលេខ២៦២ ផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
– ទីតាំងម៉ាត ស្ថិតនៅផ្ទះលេខ៧៥ ផ្លូវ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការត្រួតពិនិត្យឃ្លាំងបង្កកទាំង៥ទីតាំងខាងលើ មិនមានមុខទំនិញណាមួយសង្ស័យជាផលិតផល នាំចូលពីប្រទេសថៃទេ។ ជាមួយគ្នានេះ ចំពោះម្ចាស់ទីតាំងទាំងអស់ក៏បានសន្យាថានឹងមិននាំយកទំនិញបង្កកពីប្រទេសថៃ មកលក់នៅកម្ពុជាឡើយ៕


