ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះត្រួតពិនិត្យគាំទ្រ ការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល តាមបណ្ដាលប៉ុស្តិ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះនេតព្រះ

(បន្ទាយមានជ័យ):ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី យ៉ត សុផលស្នងការរង ជំនួយការដឹកនាំ លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះត្រួតពិនិត្យគាំទ្រ ការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល(ប្រ.ក ៤៤១២) ការងារនគរបាល និងសហគមន៍ ( ស.ណ.ន ០១៣) សោភ័ណភាព ប៉ុស្តិ៍ ការអនុវត្តន៍គោលនយោបាយភូមិ/ឃុំសង្កាត់ មានសុវត្ថិភាព ក្រុមប្រជាកាពារ (០៣៧ ស.ណ.ន) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៩ឃុំមាន
១- ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈ្នួរមានជ័យ
២- ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះនេត្រព្រះ
៣- ប៉ុស្តិ៍នគរបាលរដ្ឋបាល ជប់វារី
៤- ប៉ុស្តិ៍នគរបាលរដ្ឋបាល រហាល
៥- ប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំលៀប
៦-ប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកជោរ
៧-ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំនកាំ
៨-ប៉ុស្តិ៍នគរបាលរដ្ឋបាល បុស្បូវ
៩-ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រាសាទ នៃអធិដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។

ជាមួយគ្នាការិយាល័យកិច្ចការប៉ុស្តិ៍ក៏បានរំលឹកបន្លែមពីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រួមមាន៖
១.ចាត់វិធានការដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋាន
២.ចាត់វិធានការ ការពារកន្លែងកើតហេតុ ប្រមូល ថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់
៣.គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារ ចំនួនមនុស្សស្នាក់នៅបណ្តោះអាសន្ន ស្នាក់នៅអចិន្ត្រៃយ៍ និងវត្តមានជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ
៤.ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ
៥.គ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម និងយានជំនិះគ្រប់ប្រភេទតាមការកំណត់
៦.គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍: ទីតាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីដ្ឋាន ក្លឹបកំសាន្ត អង្គការជាតិ អន្តរជាតិ លំនៅឋានជនបរទេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសហគមន៍
៧.ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅកៀរគរការចូលរួមការពារសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ
៨.ធ្វើជាជំនួយការជូនក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការកសាងដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន
៩.យាមល្បាតប្រចាំការដើម្បីបានទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
១០.ប្រតិបត្តិម៉ឺងមាត់ និងខ្ជាប់ខ្ជួននូវបទពិន័យរបស់នគរបាល
១១. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌតាមការកំណត់
១២.បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឱ្យ

សូមបញ្ជាក់ថា នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅ​មូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹងបណ្ដុំសសរគ្រឹះដែលធានាឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពកក់ក្ដៅ ជាពិសេសធានា​ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *