លោក ជិន ប៊ុនធឿន អភិបាលឬស្សីកែវ និងជាប្រធានគណៈកម្មការឯកភាពខណ្ឌ បានចុះរដ្ឋបាលតាមផ្ទៃទឹក ដើម្បីពិនិត្យការងារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយតាមច្រាំងទន្លេ ជាពិសេសការសាងសង់សំណង់ផ្សេងៗ រំលោភយកដីចំណីទន្លេ!

រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នារសៀលថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ

កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ បានចុះរដ្ឋបាលតាមផ្ទៃទឹក ដើម្បីពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយតាមច្រាំងទន្លេ ជាពិសេសការសាងសង់សំណង់ផ្សេងៗរំលោភយកដីចំណីទន្លេ។ គួរបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានសង្កាត់ចំនួន៦ ក្នុងចំណោម៧សង្កាត់ ដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេសាប។

ជាមួយគ្នានេះដែរ លោកអភិបាលបានណែនាំដល់កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងល្បាតតាមដងទន្លេ អោយបានទៀងទាត់ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *