លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនតំណាងគ្រួសារសពមន្ត្រីនគរបាលជាតិ មរណភាពចំនួន៣នាក់

បន្ទាយមានជ័យ​ ៖អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​១៩ខែ​កញ្ញា​ឆ្នាំ​២០២៥លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​ ព្រមទាំង​សហការី​ បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​គោល​នយោបាយ​ចំនួន៦៣,៧១១,៧៥០​រៀល​ជូន​ដល់​តំណាង​គ្រួសារ​សព​មន្ត្រី​នគរបាល​ជាតិ​មរណភាព​ចំនួន​៣នាក់​ក្នុងនោះ៖
-ថវិកា​បូជា​សព​ ឫ​ បញ្ចុះ​សព​ថវិកា​ចំនួន​៖២៣,៤៧២,៧៥០​៛
-ថវិកា​មួយ​លេីក​ដំបូង​ ថវិកា​ចំនួន​៖​ ៤០,២៣៩,០០០៛

ជា​ចុង​ក្រោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ បាន​សម្ដែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ ចំពោះ​ការ​បាត់​បង់​ប្តី​ ប្រពន្ធ​ ជាទី​គោរព​ស្រឡាញ់​និង​ដឹង​គុណ​ចំពោះ​ស្នាដៃ​របស់​មន្ត្រី​នគរបាល​យេីង​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ជូន​ជាតិ​ មាតុភូមិ​ និង​បម្រើ​ប្រជាពលរដ្ឋ​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​កន្លង​មក​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *