នៅឆ្នាំដំបូងនៃការអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥”

នៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជាក់​ស្តែង​របស់ខ្លួន​កំពុងកើនឡើង​ជាបន្តបន្ទាប់ ។ ​សមាមាត្រនៃ​តម្លៃ​បន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល​ក្នុង​ផលិតផល​ក្នុងស្រុកសរុប​(GDP)បាន​​ឡើងដល់​២៦,​២​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​គឺធំជាងគេ និង​ទូលំទូលាយបំផុត​នៅ​លើ​ពិភព​លោក ​ដែលផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំនិង​ការគាំទ្រ​ដ៏ខ្លាំងក្លា​សម្រាប់សេដ្ឋកិច្ចចិន​ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យនិងដើរ​ទៅមុខប្រកប​ដោយស្ថិរភាព ។

មិនអាចបដិសេធ​បានទេថា បច្ចុប្បន្ននេះ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​កំពុង​ប្រឈម​នឹង​កា​រ​លំបាកនិង​ការ​សាកល្បង​​មួយចំនួន ។ ប៉ុន្តែគួរ​មើលឃើញថា ​សេដ្ឋកិច្ចចិនមាន​មូលដ្ឋាន​គ្រឹះ​ដ៏នឹងនរ ​​មាន​ឧត្តមភាពច្រើន​និងមាន​ភាពធន់​ដ៏ខ្លាំងក្លា ហើយ​លក្ខខណ្ឌគាំទ្រ​និង​និន្នា​
ការ​ល្អប្រសើរដែល​មាន​ស្ថិរភាព​​ក្នុងរយៈពេល​យូរគឺមិន​កែប្រែទេ ។ ​សេដ្ឋកិច្ចចិន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពថ្មីនិង​គុណភាពខ្ពស់ ​នឹងបន្តពង្រឹង​និន្នាការល្អ​ប្រសើរ​​ក្នុង​ការអភិវឌ្ឍប្រកប​ដោ​យ​ស្ថិរភាព ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *