នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង និងចូលសំចតធ្វើទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៦ថ្ងៃ

(ព្រះសីហនុ)៖ តាមការគ្រោះទុកនាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង នឹងចូលចត និងចូលសំចតដើម្បីធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។

បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *