នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកបឹងក្រាយ បឹងដា ខាងកើតភូមិពាមឆ្កោក ឃុំពាមឆ្កោក និងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
បេសកកម្មនេះ មានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាមឆ្កោក និងសហគមន៍នេសាទភូមិថ្មី មានកម្លាំងចូលរួម២៣នាក់៕

