ឯកឧត្តម ខូយ រីដា ចុះទិញសាច់ និងបន្លែ សម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់កងទ័ពជួរមុខ និងជនភៀសសិក នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ទោះបីជាមានការឧបត្ថម្ភជាស្បៀងពីសប្បុរជនតាមរយៈរដ្ឋបាលខេត្តជាបន្តបន្ទាប់ក៏ដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចុះទិញសាច់ និងបន្លែដោយផ្ទាល់ ដើម្បីធានាភាពស្រស់ និងគ្រប់គ្រាន់ ដល់បងប្អូនកងទ័ពជួរមុខ និងជនភៀសសឹកនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះ ក៏មានការចូលរួមជា បន្លែ សាច់ ពីបងប្អូនអាជីករលក់ដូរនៅផ្សារភួពុយផងដែរ។ សកម្មភាពនេះពិតជាឆ្លុះបញ្ចាំងពីស្មារតី «ខ្មែររួមគ្នា ខ្មែរខ្លាំង ខ្មែរឈ្នះ» ក្នុងការគាំទ្រ និងលើកស្ទួយកម្លាំងការពារជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *