បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកំពុងប្រយុទ្ធទប់ទល់ការឈ្លានពានបូរណ:ភាពទឹកដី ពីសត្រូវប្រទេសជិតខាង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារ សេនាធិការ ដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ មកទទួលអំណោយដ៏ថ្លៃថ្លានេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានមានមតិផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជាតិទាំងអស់ដែលកំពុងឈរជើងជួរមុខ និងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ ត្រូវឈរលើស្មារតីការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដី ឲ្យបានគង់វង្ស និងសូមជូនពរដល់កងកម្លាំងទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច។
អំណោយទាំងនេះ ក៏បានចែកជូនដល់ដៃកងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ភ្លាមៗ រួមមាន:
-វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤វរៈ (៥លាន/វរ:) ចំនួន ២០.០០០.០០០រៀល
-ឧបត្ថមកងកម្លាំងចំនួន ៥៧៥នាក់(២០ម៉ឺន/នាក់)ចំនួន ១១៥.០០០.០០០រៀល
សរុបចំនួន ១៣៥,០០០,០០០រៀល
-ស្បៀង ថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ ៖
១-ទឹកក្រូចចំនួន ១៨០កេស
២-ជាតិចំនួន ៤៥០កេសតូច
៣-តើខចំនួន ៤៥កេស
៤-ត្រីងៀតចំនួន ១២៥គីឡូក្រាម
៥-ត្រូវឆ្អើរចំនួន ១២៥គីឡូក្រាម
៦-អង្ករចំនួន ៤១០០គីឡូក្រាម
៧-ថ្នាំប៉ារ៉ាចំនួន ១០៥ប្រអប់
៨-ថ្នាំរាគចំនួន ១០៥ប្រអប់
៩-កាល់ស្យូម ចំនួន ៥៧៥ប្រអប់
១០-បេរ៉ូកា ចំនួន ៥៧៥ប្រអប់
១១-អាវការពារគ្រាប់ចំនួន ៤៥អាវ
១២-អាវការពាររងារចំនួន ២០០អាវ
១៣-ស្បែកជើងចំនួន ៥៧៥គូរ
១៤-អាវគីមីចំនួន ១២៥០អាវ៕

