(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ មេបញ្ជាការរង កងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រឃុំថ្មដា នាជន្មាយុ៤៥ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាមួយក្រុមគ្រួសារនៃសព។
ជាមួយគ្នានោះ លោកសូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ពីសត្រូវថៃឈ្លានពាន។
លោកអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានចូលរួមបុណ្យសព ចំនួន២៣លានរៀល ក្នុងនោះថវិការបស់រដ្ឋបាលខេត្ត ចំនួន១៣លានរៀល និងថវិការបស់លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា តាមរយៈលោក សេង ផល្លា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តពោធិ៍សាត់ ចំនួន១០លាន រួមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនផងដែរ៕(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ មេបញ្ជាការរង កងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រឃុំថ្មដា នាជន្មាយុ៤៥ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាមួយក្រុមគ្រួសារនៃសព។
ជាមួយគ្នានោះ លោកសូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ពីសត្រូវថៃឈ្លានពាន។
លោកអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានចូលរួមបុណ្យសព ចំនួន២៣លានរៀល ក្នុងនោះថវិការបស់រដ្ឋបាលខេត្ត ចំនួន១៣លានរៀល និងថវិការបស់លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា តាមរយៈលោក សេង ផល្លា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តពោធិ៍សាត់ ចំនួន១០លាន រួមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនផងដែរ៕

.
.
