លោកឧ ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ពង្រឹងកាងារសន្តិសុខ សុវត្ថិភាពសង្គម និងដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់ តាមជំរំភៀសសឹក

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភាសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។

នៅរសៀលថ្ងៃអង្គារ៍នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ, លោកវរសេនីយ៍ទោ វឹក វើន នាយការិយាល័យបង្ការ ពន្លត់អគ្គភ័យ និងសង្គ្រោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប បាននាំយករថយន្តដឹកទឹក ចំនួន០២គ្រឿង ចុះចែកទឹកដល់ ជនភាសឹកប្រើប្រាស់ ចំនួន០២មណ្ឌល រួមមាន ក្រុងសិរីសោភ័ណ ប្រើប្រាស់ទឹកអស់ចំនួន 02 រថយន្ត និងស្រុកមង្គលបូរី ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ព្រោះក្រុង/ស្រុកមួយចំនួនប្រជាពលរដ្ឋកំពុងភាសឹក, ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង និង ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ សម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានករណីអគ្គីភ័យ ឬគ្រោះធម្មជាតិនានាជាយថាហេតុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *